mission and vocation

Tuesday, November 19, 2013

loy 9 meaningful song

ដំណឹងថ្មី!



សហភាពគណិតវិទ្យានឹងចេញផ្សាយ នូវសៀវភៅគណិតវិទ្យា​ មួយក្បាល ដែលពួកយើងបានរៀបរៀង មានចំណងជើងថា
  គណិតវិទ្យាអរូបី ៣៦៦​ បញ្ហា ៕
សូមរងចាំទស្សនា​ និង​ ដោនឡូត​ក្នុងពេលឆាប់ៗនេះ៕

Sunday, June 16, 2013

គិតតិច​​មើល!

-បើយើងជាមនុស្សទន់ខ្សោយ មិនហ៊ានប្រឈមមុខនឹងពេលវេលាយើងនឹងក្លាយជាមនុស្សទន់ខ្សោយគ្រប់ពេលវេលា…….
ព្រោះបើអ្នកណាបោះបង់ពេលវេលាចោល នោះពេលវេលាក៏បោះបង់
អ្នកចោលវិញដូចគ្នាដែរ.William Shakespeare

Saturday, June 15, 2013

គំនិតគួរពិចារណា

មានរឿង និទានមួយ កំហុសអ្នកណា ? សូមជួយអានអោយចប់ហើយពិចារណា៖
មានគ្រួសារមួយក្រីក្ររកព្រឹកខ្វះល្ងាច មានបងប្អូនពីរនាក់ ទាំងឳពុកម្តាយ គឺបួននាក់និងប្រុសទាំងពីរពួកគេជាគ្រួសារស្រលាញ់គ្នាខ្លាំងណាស់។ កំឡុងពេលនោះស្រុកមានសង្រ្គាម ចឹងតំរូវអោយ កូនច្បងគេ ចូលធ្វើជាទាហ៊ាន ដូច្នេះ កូនប្រុសច្បងនោះ បានចូលទៅធ្វើទាហ៊ាន ដើម្បីការពារទឹកដី។ ពេលនោះ កូនប្រុសច្បងនោះ នៅមានជីវិត រស់នៅ ហើយចង់ត្រឡប់ទៅផ្ទះណាស់ ព្រោះនឹកម្តាយពុក នឹងប្អូន ប្រុសជាទីស្រលាញ់ តែគេដូចជា ស្ទាក់ស្ទើរ ព្រោះគេនៅមានរបួសធ្ងន់នៅឡើយ។ ដូច្នេះ កូនប្រុសច្បងនោះ បានផ្ញើរសំបុត្រ ទៅសួរសុខ ទុក្ខ គ្រួសាររបស់គាត់។ ពេលនោះ គ្រួសារ របស់ កូនច្បងនោះ បានបើកអានសំបុត្រ (( អ្នកម្តាយ នឹងលោកពុកជាទីស្រលាញ់ តើលោកពុកអ្នកម្តាយសុខសប្បាយទេ កូននឹក លោកទាំងពីរ នឹងប្អូនខ្លាំងណាស់ កូនចង់វិលទៅរកលោកទាំងពិររៀងរាល់ដង្ហើមតែ ពេលនេះកូនរបួសធ្ងន់ ទាល់តែជាបាន

ទៅជួបលោកទាំងពីរវិញ និយាយចឹងកូនមានមិត្តភ័ក្តជិតស្និទ្ធរបស់កូនមួយ បានរងរបួសដាច់ដៃ ដាច់ជើងគេគ្មានទីពឹងទេ កូនចង់នាំគេទៅនៅជាមួយគ្រួសារយើង តើលោកទាំងពីរគិតយ៉ាងដូចម្ត៉េចដែរ ?))។ ពេលនោះ ម្តាយផ្ញើរសំបុត្រទៅកូនច្បងនោះ វិញ (( កូនប្រុសំលាញ់ម្តាយអើយម្តាយពិតជាសប្បាយចិត្តណាស់

ពេលដែល កូនប្រុសរបស់ម្តាយ មានជីវិតរស់នៅ ម្តាយនឹកកូនទាំងថ្ងៃទាំងយប់ បុណ្យអោយកូនត្រឡប់មកវិញ កូនប្រុសអើយ រឿងនាំយកមិត្តភ័ក្តកូនដែលដាច់ដៃជើង មកនៅជាមួយគ្រួសារយើង ពិតជាពិបាកណាស់ កូនដឹងហើយតើថា គ្រួសារយើងមានជីវភាព រកព្រឹកខ្វះល្ងាច ពេលខ្លះដាច់បាយផង ចឹងបើនាំមិត្តភក្តរបស់កូនមក ម្តាយគិតថា ខ្លាចតែយើងមិនអាចចិញ្ចឹមគេបានទេ មិនមែនម្តាយ ជាមនុស្សអាក្រក់ទេ តែ ជីវភាពរបស់យើងពិតជាពិបាកមែន ចឹងសូមកូនជួយប្រាប់មិត្តកូនកុំខឹងនឹងពួកយើងអ្វី)) ពេលដែលបានអានចប់ ហើយ កូនច្បងនោះ យំជាខ្លាំង។ បីថ្ងៃ ក្រោយមក គេបានដឹកសាកសព កូនច្បងនោះ ទៅផ្ទះគ្រួសាររបស់គាត់ ម្តាយបានឃើញសាកសព កូនខ្លួន ក៍ហួសចិត្តហើយយំ ហើយបានអានសំបុត្រកូនច្បងនោះជាលើកចុងក្រោយ (( អ្នកម្តាយលោកឳពុកជាទីគោរព កូនអកត្តញូ មិនអាចបំពេញតួនាទីជាកូនល្អ មិនអាចមើលថែរក្សាលោកទាំងពីរ ដល់ចាស់ កូនមានវិប្បដិសារីយ៍ណាស់ តែកូនសំរេចចិត្តធ្វើបែបនេះ គឺជាជំរើសចុងក្រោយក្នុងការជួយលោកទាំងពីរ

ព្រោះមិត្តភក្តដែលដាច់ដៃដាច់ជើង នោះ គឺជា រូបកូននេះហើយ កូនគ្មានអ្វីសងគុណលោកទាំងពីរ ហើយកូនក៍មិនចង់ អោយលោកទាំពីរ មានផលលំបាកដោយសារកូនដែរ កូនសុខចិត្តធ្វើបែបនេះ សូមលោកទាំងពីរ មេត្តាអភ័យទោសអោយកូនផង កូនស្រលាញ់លោកទាំងពីរខ្លាំងណាស់ កូនលាជារៀងរហូតហើយ))។ ម្តាយមើលហើយ ក៍យំសន្លប់បាត់ស្មារតីទៅ ចប់ដោយបរិបូរណ៍។