mission and vocation

អំពីពួកយើង

សហភាពគណិតវិទ្យាអាចនិយាយបានថា ជាក្លឹបស្វ័យសិក្សាមួយ ជាកន្លែងសម្រាប់បង្កើតនូវភាពស្និទ្ធស្នាល សំណើច ការស្វែងយល់ពីគ្នាទៅវិញទៅមកមួយ រឺ ជាក្រុមអ្នកមានចិត្តថ្លើម និស្ស័យ និង គោលបំណងដូចគ្នាមួយក្រុម។ ដោយើញប៉ុន្មានខែដើមឆ្នាំសិក្សា ការសិក្សា និង ពិន្ទុលើមុខវិជ្ជាមួយចំនួនទទួលបានលទ្ធផលមិនល្អ ព្រមទាំងបំណងឈានចាប់ទៅការប្រលងសិស្សពូកែគណិតវិទ្យា និងការត្រៀមខ្លួនប្រលងធំៗដ៏ទៃទៀត ក្រោមការសហការគ្នាពីក្មេងថ្នាក់ទី ១១ ប្រាំនាក់ ដែលតែងតែមកអង្គុយក្រោមដើមជ្រៃក្រឹម ក្នុងបរិវេនវិទ្យាល័យ ព្រះមុនីវង្ស រាល់ពេលចេញលេង ក៏ដូចជាពេលចេញពីរៀន និយាយគ្នាសើចសប្បាយពីនេះពីនោះ រអ៊ូររឿងគ្រូ ពិភាក្សាពិការសិក្សា ស្នេហា និង បញ្ហាផ្សេងៗ គំនិតនៃការបង្កើតក្រុមនេះ ក៏ចាប់ផុសឡើង។ រឿងរ៉ាវជាច្រើនត្រូវបានលើកមកពិភាក្សាដូចជា ការស្វែងរកកន្លែងរៀន ការដាក់ឈ្មោះក្រុម រចនាសម្ព័នក្នុងក្រុម បទបញ្ជាផ្ទៃក្នុង ផែនការសិក្សា ការស្រាវជ្រាវ និង របស់ជាច្រើនទៀត រួមទាំងគម្រោងបង្កើតប្លុកនេះ ដែលជាគោលបំណងចែករំលែកចំណេះដឹងស្ដួចស្ដើងដែលយើងមាន។ពពេញដោយមហិច្ឆតា សាមគ្គីភាព ភាពស្មោះត្រង់ ការផ្ដល់កំលាំងចិត្តគ្នាទៅវិញទៅមក សេចក្ដីក្លាហាន ព្រមទាំងគម្រោងយ៉ាងល្អិតល្អន់ខាងលើ សហភាពគណិតវិទ្យា បានចាប់បដិសន្ធិ និង ដំណើរការនៅថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០១២ ដែលមានទីតាំងនៅកុដិលេខ ៨ ( កុដិ លោកបង រិទ្ធិ ) នៃវត្តពិភិទ្ធារាម ក្នុងខេត្ត បាត់ដំបង។ តាមរយ:សហភាពគណិតវិទ្យា ពួកយើងទាំងប្រាំនាក់ពរពេញដោយក្ដីសង្ឃឹមថា វាជាបទពិសោធន៏ និង ជាកត្តាមួយដែលធ្វើអោយយើងបានជោគជ័យ៕ គោលបំណងធំនៅពេលអនាគតរបស់ពួកយើងៈ

- សាយ ប៊ុនថេតៈ  ខ្ញុំចង់ធ្វើជាអ្នកលក់លៀសដ៏ល្បីឈ្មោះម្នាក់។

-ប្រាក់ សុវណ្ណរិទ្ធិ ខ្ញុំចង់ធ្វើជាអ្នកលក់ប៉េងប៉ោងដ៏មានឥទ្ធិពលម្នាក់ក្នុងសង្គម។

-សុខ ផានិតៈ ខ្ញុំចង់ធ្វើជាអ្នកលក់ចេកចៀនលំដាប់ថ្នាក់ពិភពលោកម្នាក់។

-ខាត់ វិសាលៈ  ខ្ញុំចង់ធ្វើជាអ្នកលក់ពោតស្ងោរដ៏មានវោហាសារសព្ទ័ម្នាក់
                           នៅក្នុងស្រទាប់យុវវ័យ។

-រិទ្ធ ឧត្តមៈ ខ្ញុំចង់ធ្វើជាអ្នកលក់ក្ដាមប្រៃដ៏អស្ចារ្យជាទីបំផុតក្នុងលោក។
             
           គ្រប់ការងារទាំងអ់សុទ្ធតែមានចំនុចអស្ចារ្យរបស់វា
                     តែមានតែយើងទេដែលមិនបានឲតម្លៃដល់វា។ មានតែក្ដីសុបិនធំទេ
                                 ទើបទង្វើដ៏អច្ឆរិយរបស់យើងនេះវាកើតមានឡើងបាន។
                                                              ពី សមាជិកសហភាពគណិតវិទ្យា !







No comments:

Post a Comment